នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤ លោក ណម គឹមអ៊ន អនុប្រធានមន្ទីរ បានដឹកនាំមន្រ្តីការិយាល័យគាំពារបរិស្ថាន ចំនួន៣នាក់ បានប្រជុំដោះស្រាយបណ្ដឹងករណីបង្កសំឡេងរំខានចេញពីទីតាំងអាជីវកម្មផ្សារដែករបស់លោក ធី ធា ដោយមានការចូលរួមពីមន្រ្តីមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មន្រ្តីរដ្ឋបាលក្រុងសៀមរាប មន្រ្តីប៉ុស្ដិ៍នគរបាលរដ្ឋបាលស្លក្រាម អាជ្ញាធរភូមិ សង្កាត់ ដើមបណ្ដឹង និងចុងបណ្ដឹង សរុបចំនួន ១២ នាក់ ស្រី ០៣នាក់ ៕