ថ្ងៃទី ២៦ កញ្ញា ២០២៤ លោក ជុន សុធារ៉ែន មន្ត្រីការិយាល័យដែនជម្រកសត្វព្រៃដឹកនាំកម្លាំងចំនួន៤នាក់ បានចុះល្បាតចំណុចខាងលិចសូរិយា ត្រង់និយាមកា(381535_ 1302287)បានប្រទះឃើញមានការលបលួចបោះបង្គោល បាញ់ថ្នាំក្រហមដាក់សញ្ញាសម្គាល់ចំនួន១០បង្គោល មានប្រវែង៥០ម ក្នុងគោលបំណងដើម្បីយកដីធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាតចំនួន០១ទីតាំង ស្ថិតក្នុងភូមិសាស្រ្ត ភូមិសូរិយា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ចំពោះវត្ថុតាងល្មើសខាងលើ ត្រូវបានក្រុមការងារដកកំទេចចោលនូវនឹងកន្លែងកើតហេតុតែម្តង និងរៀបចំអនុវត្តតាមក្រមបរិស្ថាននិងធនធានធម្មជាតិឃើញ ៕