លោក កុយ សូនីន អនុប្រធានមន្ទីរបានចូលរួមប្រជុំជម្រុញការបង្កើត និងពង្រឹងគណ:កម្មាធិការខេត្តគ្រប់គ្រងអាងទន្លេ និងផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ ។
គោលដៅគឺគ្រប់គ្រង អភិរក្ស អាងទន្លេ ស្របតាមច្បាប់ និងការកំណត់នីតិវិធីរៀបចំផែនការគ្រប់គ្រង អាងទន្លេ ទីជម្រាល ទឹកក្រោមដី និងល្អាងទឹកក្រោមដីជាដើម។ កម្មវិធីធ្វើនៅសាលប្រជុំ កង ហ៊ាង ជាន់ទី១ សាលាខេត្តកំពង់ស្ពឺស្ថិតក្រោមអធិបតីភាព ឯកឧត្តម អឿន ចន្ថា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគណ:កម្មាធិការជាតិគ្រប់គ្រងអាងទន្លេ។ អញ្ជើញចូលរួមប្រធាន អនុប្រធានមន្ទីរ អង្គភាព រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ពាក់ព័ន្ធ៕