ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៤ លោក នង វុទ្ធា អនុដែនជំរកសត្វព្រៃ«ភ្នំត្នោត-ភ្នំពក» បានដាក់ពាក្យប្តឹង ឈ្មោះ ប្រាក់ យ៉ុន និង ឌីម ប៊ុនយ៉ុង ទៅសាលាដំបូងខេត្តព្រះវិហារ ពីបទកាប់ផ្តួលរំលំ កាប់គាស់រំលើង និងដឹកជញ្ជូនប្រមូលផលធនធានធម្មជាតិខុសច្បាប់ ដែលបានប្រព្រឹត្តនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៤។
កិច្ចការនេះ ក្រោមការដឹកនាំល្បាតដោយលោក បេន ដាវីស សហការជាមួយ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន០១នាក់ នៅចំណុចចំការត្រពាំងក្រៀល និយាមកាលេខ ០៥០៩៣៩៦.១៤៧២៧៦៩ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិស្រែធ្នង់ ឃុំរម្មណីយ៍ ស្រុករវាង ខេត្តព្រះវិហារ បានឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់មានឈ្មោះដូចខាងលើ និងបានដកហូតវត្ថុតាង មានគោយន្តកន្ត្រៃចំនួន ០១ គ្រឿង មករក្សាទុកនៅស្នាក់ការ«ភ្នំត្នោត-ភ្នំពក»។
បន្ទាប់ពីសំណុំរឿងដាក់ជូនដល់សាលាដំបូងខេត្តព្រះវិហាររួចមក នៅថ្ងៃខែឆ្នាំដដែល សាលាដំបូងខេត្តព្រះវិហារ ក៏បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទទាំងពីរខាងលើជាបណ្ដោះអាសន្ននៅក្នុងពន្ធនាគារខេត្តព្រះវិហារ ៕