ការិយាល័យដែនជម្រកសត្វព្រៃព្រៃឡង់-បឹងពែរ ខេត្តព្រះវិហារ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការរងពើកចំនួន០៤រូប បានចូលរួមចុះល្បាតពិនិត្យទីតាំងសង្ស័យមានការរានដីដែលទទួលបានពីរូបភាពផ្កាយរណបជាមួយក្រុមការងារក្រសួងចំនួន០៦រូប ដឹកនាំដោយ លោក អៀម បូផារ៉ាស៊ី អនុប្រធាននាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងជើងបឹងទន្លេសាប និងលោក យុន ចាន់បូរី អនុប្រធាននាយកដ្ឋានអធិការកិច្ចនឹងពង្រឹងការអនុវត្តច្បាប់ ។
១/ចំណុចវាលវែងត្រង់និយាមកា ៥៣០៤០០,១៤៩៦៩៣៦ ជាទីតាំងស្រែចាស់យូឆ្នាំហើយមានដំណាំស្រូវ ។
២/ចំណុចត្រពាំងក្បាលដំរីត្រង់និយាមកា ៥៣០៩៩៩,១៤៩៨១៥៨ ជាទីតាំងចំការចាស់
៣/ចំណុចព្រៃបឹងត្រង់និយាមកា ៥៣០១៨៩,១៤៩៨០០៩ ទីតាំងចំការចាស់មានដំណាំដំឡូងមីនឹងមានស្លាកស្នាមឈូសឆាយពង្រីកបន្ថែម
៤/ចំណុចព្រៃទូកត្រង់និយាមកា ៥២៩៨៦៦,១៤៩៦៩២៥ ជាទីតាំងស្រែចាស់យូឆ្នាំមកហើយមានដំណាំស្រូវ។ទីតាំងខាងលើស្ថិតក្នុងភូមិសាស្រ្តភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។