នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៤ មន្ត្រីដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៃឧទ្យានុរក្សក្រុមល្បាតទី១ សហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប បានចុះល្បាតដល់ចំណុចប្រឡាក់អំបិល UTM446182-1497049 ស្ថិតនៅភូមិជ្រៃ ឃុំខ្វាវ ស្រុជីក្រែង ខេត្តសៀមរាប ជាលទ្ធផលពុំបានជួបប្រទះបទល្មើសអ្វីកើតឡើងទេ និងបានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយបាន ចំនួន០៧សន្លឹក។
ចំណែកដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព មន្ត្រីឧទ្យានុរក្សក្រុមល្បាតទី២ បានចុះល្បាតដល់ចំណុចត្រពាំងទា UTM419190-1536815 ស្ថិតនៅភូមិ ជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្ត សៀមរាប ជាលទ្ធផល ពុំបានជួបប្រទះសកម្មភាពបទល្មើស និងបានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយ នៅតាមដើមឈើ ចំនួន០៩សន្លឹក ៕