KH EMPIRE

ដីកាប់ទន្ទ្រានយកធ្វើកម្មសិទ្ធិរបស់អញ្ញាតជន ទំហំ ៣,៧៨ ហិកតា ខេត្តសៀមរាប កម្លាំងកំពុងស្រាវជ្រាវរកអ្នកប្រព្រឹត្តមកអនុវត្តតាមច្បាប់

នៅថ្ងៃទី ២៩ កញ្ញា ឆ្នាំ ២០២៤ មន្ត្រីដែនជម្រកសត្វព្រៃបឹងពែរ មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី១ សហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប បានចុះល្បាតដល់ចំណុចផ្លូវបេង UTM440323-1468266 ស្ថិតនៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ជាលទ្ធផលបានជួបប្រទះ ការលួចកាប់ រុករានទន្រ្ទានដីព្រៃយកធ្ចើជាកម្មសិទ្ធិខុសច្បាប់ ១កន្លែង បង្កឡើងដោយអញ្ញាតជន ។

តាមការពិនិត្យជាក់ស្តែង ដីកាប់ទន្ទ្រាននេះ មានដាំដំឡូងរយៈពេល ៤ឆ្នាំមកហើយ លើទំហំផ្ទៃដីប្រមាណ ៣,៧៨ហិកតា ។ កម្លាំងសហការបានកំពុងកសាងសំណុំរឿង និងស្រាវជ្រាវរកអ្នកប្រព្រឹត្តមកអនុវត្តតាមនីតិវិធីច្បាប់ ៕

Exit mobile version