KH EMPIRE

នាយករដ្ឋមន្ត្រីថាសូម្បីតែណាតូក៏មិនអាចកម្ទេចរុស្ស៊ីបានដែរ ខណៈដំណោះស្រាយមានតែការចរចារប៉ុណ្ណោះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនគ្មានមធ្យោបាយបញ្ចប់សង្គ្រាមណាមួយពីការចរចារនោះទេ ហើយបើទោះបីសង្គ្រាមនេះរាលដល់មានការចូលរួមពីណាតូក៏ដោយក៏មិនអាចបំផ្លាញឱ្យរុស្ស៊ីចុះចាញ់ដែរ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតនៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន ថា «លទ្ធភាពនៃការបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែននឹងកើតមានតាមរយៈការចរចារប៉ុណ្ណោះ»។

ជាមួយគ្នានេះសម្ដេចតេជោគាំទ្រដល់សំណើរដំណោះស្រាយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដោយចិនផងដែរ៕

Exit mobile version