ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ លោក លៀន ឧត្តម អនុប្រធានស្នាក់ការអូរជាំស្លា ជាមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ អនុវត្តន៍គម្រោងការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ បានដឹកនាំក្រុមការងារស្នាក់ការអូរជាំស្លា(ថ្មដា)ក្រុមA បានធ្វើការល្បាតដើម្បីចុះស្រាវជ្រាវ រុករក ទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ ដល់ចំណុចកូនភ្នំ ត្រង់លេខនិយាមកា(0293260-1357908) ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានធ្វើការចាប់ឃាត់រថយន្ត ០១គ្រឿង ម៉ាកសាំងយ៉ុង ពាក់ផ្លាកលេខភ្នំពេញ 2Z-2890 ពណ៌ស ដឹកជញ្ជូនផលអនុផល ធនធានធម្មជាតិគ្មានការអនុញ្ញាត(ឈើអាររួច ក្រៅលំដាប់ថ្នាក់ឈើសៀមលី) ចំនួន 84សន្លឹក ស្មើនឹង 1,428ម៉ែត្រត្រីគុណ ដែលមានមុខកាត់ដូចខាងក្រោម:
0,02×0,25×3,4×84=1,428 m3 ចំពោះជនសង្ស័យ បានគេចខ្លួន បន្សល់ទុកតែវត្ថុងតាងនៅនឹងកន្លែងកើតហេតុ។ វត្ថុតាងខាងលើក្រុមការងារបានប្រមូលយកមករក្សាទុកនៅស្នាក់ការថ្មដា ៕