KH EMPIRE

កិច្ចបូកសរុបការងារប្រចាំ ត្រី មាសទី០៣ និងទិសដៅអនុវត្តបន្ត របស់សហគមន៍តំបន់ការពារធម្មជាតិបឹងយក្ខឡោម

នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៤ លោក ព្រីន សំបូរ អនុប្រធានមន្ទីរ និងសហការី បានចូលរួមកិច្ចបូកសរុបលទ្ធផលការងារប្រចាំ ត្រី មាសទី០៣ និងទិសដៅអនុវត្តបន្ត របស់សហគមន៍តំបន់ការពារធម្មជាតិបឹងយក្ខឡោម នៅសាលារោងបឹងយក្ខឡោម ដែលមានអ្នកចូលរួមសរុប ៣៧នាក់ ស្រី ០៧នាក់ ។

ជាលទ្ធផលៈ
ក-គណៈកម្មការសហគមន៍ បានអានរបាយការណ៍លទ្ធផលសម្រេចបាន បង្ហាញពីតារាងចំណូល-ចំណាយ ប្រចាំត្រីមាសទី០៣ និងអានកំណត់ហេតុប្រជុំត្រីមាសទី០២
ខ-បង្ហាញតារាងកត់ត្រាចំណូលប្រចាំថ្ងៃរបស់សហគមន៍
គ-បង្ហាញពីរបៀបនៃការដកលុយពីកុងធានាគារបស់សហគមន៍

បន្ទាប់មកលោក ព្រីន សំបូរ បានផ្តល់អនុសាសន៍ដល់គណៈកម្មការសហគមន៍ ដូចជា៖
-គួរពិនិត្យឡើងវិញលើកត្តាដែលនាំឱ្យចំនួនភ្ញៀវទេសចរថយចុះ ព្រោះនៅក្នុងត្រីមាសទី៣នេះ ជារដូវកាលបុណ្យទាន ក្នុងនោះរដ្ឋាភិបាលក៏បានជម្រុញ និងលើកទឹកចិត្តដល់ភ្ញៀវទេសចរដែលមកទស្សនាកម្សាន្ត នៅភូមិភាគឦសាន មានការកើនឡើងយ៉ាងច្រើន ។
-គួរបង្កើនសកម្មភាពល្បាត ស្របតាមផែនការគ្រប់គ្រង និងស្ថានភាពជាក់ស្តែង ដើម្បីទប់ស្កាត់កុំឱ្យមានបទល្មើសផ្សេងៗ
-ត្រូវធ្វើអនាម័យបរិស្ថានជាប្រចាំ ដោយផ្អែកលើប្រធានបទ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និង «ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ»
-សូមភ្ជាប់ឯកសារពាក់ព័ន្ធ ជាមួយលិខិតអញ្ជើញ ដើម្បីឱ្យអ្នកចូលរួមមានពេលវេលាគ្រប់គ្រាន់ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍
-ចំពោះសំណើស្នើសុំធ្វើផ្លូវជុំវិញបឹង គួរតែធ្វើទំហំចន្លោះពី 1,5 ទៅ2ម៉ែត្រ ព្រោះវាសមស្របជាប្រភេទផ្លូវសម្រាប់ថ្មើរជើង ដែលអាចកាត់បន្ថយការចំណាយថវិការបស់ហគមន៍ សម្រាប់យកទៅអនុវត្តសកម្មភាពស្នូលផ្សេងៗទៀតបាន និងអាចកាត់បន្ថយផលប៉ះពាល់ដល់ធនធានធម្មជាតិដូចជាដើម ឈើ និងគុណភាពភាពទឹក បឹងដែលបណ្តាលមកពីការចាក់ដីធ្វើផ្លូវ ។
+តំណាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យគណៈកម្មការសហគមន៍យកចិត្តទុកដាក់ចំពោះភ្ញៀវទេសចរដែលមកថតរូប ផ្សព្វផ្សាយផ្សេងៗ ជៀសវាងកុំឱ្យមានរូបភាពមិនសមរម្យ ។
+តំណាងមន្ទីរទេសចរណ៍ បានជម្រុញឱ្យគណៈកម្មការសហគមន៍ ត្រូវបង់អាជ្ញាប័ណ្ណទេសចរណ៍ ៕

Exit mobile version