KH EMPIRE

វេទិកាផ្លាស់ប្តូរស្តីពី ការបន្ស៊ាំអាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយបរិស្ថានប្រកបដោយចីរភាព នៅឥណ្ឌូនេស៊ី

នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ លោក ហេង ចាន់ធឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ នៃក្រសួងបរិស្ថាន បានចូលរួមវេទិកាផ្លាស់ប្តូរស្តីពី ការបន្ស៊ាំអាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយបរិស្ថានប្រកបដោយចីរភាព (the Exchange Forum on Climate-Adaptive and Environmentally Sustainable Disaster Management) នៅទីក្រុងបូហ្គោ ប្រទេសឥណ្ឌូនេស៊ី។

ក្នុងពិធីបើកនិងបិទវេទិកា ដោយលោកបណ្ឌិត Sithu Pe thein នាយកប្រតិបត្តិនៃASEAN Coordinating Centre for Humanitarian Assistance on disaster management (AHA Centre) និងលោកស្រី Nada Staoui, Representative from the Mission of Canada to ASEAN។ រីឯប្រតិភូពីកម្ពុជា រួមមាន៖ ក្រសួងបរិស្ថាន និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងការចូលរួមតំណាងប្រទេសជាប្រតិភូនិងវាគ្មិនរួមមាន៖ ព្រះរាជាណាចក្រកម្ពុជា បណ្តាប្រទេសជាសមាជិកអាស៊ាន ដៃគូអភិវឌ្ឍន៍ និងទីប្រឹក្សា ASEAN-PRIME។ល មានចំនួនសរុបប្រមាណ៥០ រូប។
វេទិការនេះ មានគោលបំណង៖
១. លើកកម្ពស់ការយល់ដឹងនៃរបៀបវារៈដែលមានស្រាប់និងការប្តេជ្ញាអនុវត្តបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងបរិស្ថានប្រកបដោយចីរភាព និងបង្កើនការយល់ដឹងដល់បណ្តាប្រទេសជាសមាជិកអាស៊ាន ។

២. ចែករំលែកបទពិសោធន៍ វិធីសាស្រ្ត និងមេរៀនសម្រាប់ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងបរិស្ថានប្រកបដោយចីរភាពរួមបញ្ចូលការអនុវត្តការគ្រប់គ្រងគ្រោះមហន្តរាយ ។

៣.កំណត់សកម្មភាពអនុវត្តសម្រាប់អាស៊ាននិងពិភពលោក ក្នុងការបន្ស៊ាំអាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយបរិស្ថានប្រកបដោយចីរភាព។

វេទិកានេះ បានពិភាក្សានិងចែករំលែកបទពិសោធន៍ផ្តោតសំខាន់លើ៖
១-ការស្វែងយល់ការអនុវត្តថ្នាក់តំបន់ និងសារសំខាន់ការបន្ស៊ាំអាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយបរិស្ថានប្រកបដោយចីរភាព ដោយលើកឡើងសកម្មភាពបន្ស៊ាំអាទិភាព និងផ្អែកលើផែនការជាតិបន្ស៊ាំ NDC updated និងបច្ចុប្បន្នភាពនៃផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ មូលនិធិការខូចខាតនិងបាត់បង់ និងដំណើរការនៃការចរចានៅក្នុងសន្និសីទកំពូលលើកទី២៩ ជាដើម ។

២-ការអនុវត្តផ្ទាល់នៃបណ្តាប្រទេសអាស៊ាននិងពិភពលោក តាមរយៈការចែករំលែកចំណេះដឹងបណ្តាប្រទេសដែលបានអនុវត្តកន្លងមក និងតម្រូវធនធាន ជាពិសេសតម្រូវការហិរញ្ញវត្ថុសម្រាប់ការបន្ស៊ាំសកម្មភាពអាទិភាព ព្រមទាំងបង្ហាញចំណុចខ្វះចន្លោះ និងការគណនាដានកាបូន និងទិសដៅបន្ទាប់ក្នុងក្របខ័ណ្ឌរៀបចំផែនការបន្ស៊ាំ គ្រប់គ្រងគ្រោះមហន្តរាយ និងកិច្ចសហប្រតិបត្តិការ ដោយក្រុមការងាររបស់គម្រោងASEAN-PRIME នឹងមកជួបពិភាក្សាជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃសកម្មភាពអាទិភាពនាពេលខាងមុខនេះ ៕

Exit mobile version