KH EMPIRE

កម្លាំងចុះល្បាតផ្ទៀងផ្ទាត់ផែនទីរូបភាពផ្កាយរណបពីក្រសួង បង្ហាញទីតាំងកាប់រានដីព្រៃក្នុងតំបន់ការពារធម្មជាតិឧទ្យានជាតិវីរ:ជ័យ

ថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២៤ លោក ភនសុផល អនុប្រធានទីស្នាក់ការ បានដឹកនាំកម្លាំងចុះល្បាតពិនិត្យ-ផ្ទៀងផ្ទាត់ផែនទីរូបភាពផ្កាយរណបបង្ហាញទីតាំងកាប់រានដីព្រៃក្នុងតំបន់ការពារធម្មជាតិឧទ្យានជាតិវីរ:ជ័យ ដែលក្រសួងផ្តល់ជូន ស្ថិតក្នុងភូមិសាស្រ្ត : ភូមិខ្មែង ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។

ជាលទ្ធផល៖ បានអង្កេត កត់ត្រាអត្ដសញ្ញាណសត្វព្រៃបាន ៣ប្រភេទ និងពិនិត្យ -ផ្ទៀងផ្ទាត់ផែនទីរូបភាពផ្កាយរណប (Planet) បង្ហាញទីតាំងកាប់រានដីព្រៃបានចំនួន ០៦ទីតាំង គឺ :
ក-ទីតាំងផ្កាយរណបលេខ ២៥ ត្រង់និយាមកាលេខ ៧១៣៤៦០-១៥៤០០៧៧ ចំណុចសាងរួស ជាចំការចាស់ទុកចោល និងមានព្រៃដុះឡើងវិញ។

ខ-ទីតាំងផ្កាយរណបលេខ២៩ ត្រង់និយាមកាលេខ ៧១២៣៧២ -១៥៤០២៤០ ចំណុចអូរការទួត មានទំហំផ្ទៃដី ០.៨៨ ហិកតា មានដំណាំស្រូវ ដំឡូងមី (ចំការកាប់រានថ្មី) មានព្រៃឈើដុះឡើងវិញ។

គ-ទីតាំងផ្កាយរណបលេខ២៧ ត្រង់និយាមកាលេខ ៧១១៨៣០- ១៥៤០១៦៩ ចំណុចអូរកាទួត មានទំហំផ្ទៃដី ១.៥៣ ហិកតា មានដំណាំ ស្វាយចនី្ទអាយុកាល ៨ឆ្នាំ ជាចំការចាស់។

ឃ-ទីតាំងផ្កាយរណបលេខ ៣៧ ត្រង់និយាមលេខ ៧១៤១៧៦-១៥៤១០៩០ ចំណុចបុងធុម ជាព្រៃឬស្សី ពុំមានកាប់រានទេ។

ង-ទីតាំងផ្កាយរណបលេខ ២៣ ត្រង់និយាមកាលេខ ៧១៥៣៣២-១៥៣៩៤០៤ចំណុចអូរផាច ជាព្រៃវាល ស្មៅត្រូវភ្លើងឆេះព្រៃ។

ច-ទីតាំងផ្កាយរណបលេខ ២៦ ត្រង់និយាមកាលេខ ៧១៥២៥៥-១៥៤០១២៦
ចំណុចអូរផាច មានទំហំផ្ទៃដី ១.៧១ ហិកតា មានដំណាំសណ្តែកសៀង ស្រូវ ដំឡូង មី កៅស៊ូអាយុកាល ៤ខែ (ចំការកាប់រានថ្មី) និងព្រៃ ដុះឡើងវិញ។
ក្រុមការងារបានធ្វើកំណត់ហេតុពិនិត្យកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកមុខជនសង្ស័យចាត់ការតាមនីតិវិធីទៅតុលាការ ៕

Exit mobile version