KH EMPIRE

វាយតម្លៃ និងផ្ទៀងផ្ទាត់លទ្ធផលការដាក់ពាក្យប្រឡងប្រណាំង «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្របខណ្ឌលក្ខណសម្បត្តិទី៦ ខេត្តកែប

ក្រុមការងារវាយតម្លៃគុណវុឌ្ឍិប្រតិបត្តិមេត្រីភាពបរិស្ថាន មន្ទីរបរិស្ថានខេត្តកែប បានសហការជាមួយនាយកដ្ឋានរង្វាន់ និងលើកទឹកចិត្ត ដែលដឹកដោយលោក ម៉ី គាដារ៉ា អនុប្រធាននាយកដ្ឋានរង្វាន់ និងលើកទឹកចិត្ត និងអាជ្ញាធរក្រុង-ស្រុក បានចុះពិនិត្យ វាយតម្លៃ និងផ្ទៀងផ្ទាត់លទ្ធផលនៃការដាក់ពាក្យប្រឡងប្រណាំង “ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព” ក្នុងក្របខណ្ឌលក្ខណសម្បត្តិទី៦ សម្រាប់ឆ្នាំ២០២៤ នៅតាមឃុំ សង្កាត់ចំនួន ៣:
១.សាលាឃុំអង្កោល
២.សាលាសង្កាត់កែប
៣.សាលាសង្កាត់អូរក្រសារ ៕

Exit mobile version