KH EMPIRE

មន្ទីរបរិសា្ថនខេត្តស្ទឹងត្រែង សហការជាមួយរដ្ឋបាលស្រុកសៀមប៉ាង ចុះវាយតម្លៃហេតុប៉ះពាល់បរិស្ថានលើទីតាំងគម្រោងស្នើសុំបូមខ្សាច់តាមដងទន្លេចំនួន ៣ទីតាំង

នៅថ្ងៃទី ៩ តុលា ឆ្នាំ ២០២៤ លោក យេន រុន អនុប្រធានមន្ទីរ ដឹកនាំការិយាល័យគាំពារបរិស្ថាន បានចុះត្រួតពិនិត្យ និងវាយតម្លៃហេតុប៉ះពាល់បរិស្ថានលើទីតាំងគម្រោងស្នើសុំបូមខ្សាច់តាមដងទន្លេចំនួន ០៣ទីតាំង ដោយសហការជាមួយរដ្ឋបាលស្រុក រដ្ឋបាលឃុំ មានលទ្ធផលដូចជា៖
១).ទីតាំងទី១ លោក ឡុង សុភា ទីតាំងបូមទំហំ ១ហិកតា ចំណុចនិយាមកា (639611-1582551) និងទីតាំងស្តុកទំហំ ០.៥៨ហិកតា ចំណុចនិយាមកា (639220-1582328) ស្ថិតនៅតំបន់កោះចំហៀ ភូមិញ៉ាងស៊ុម ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ទីតាំងនេះស្ថិតនៅដែនជម្រកសត្វព្រៃសៀមប៉ាង ក្បែរនឹងស្នាក់ការរងអូរខាំផា។
២).ទីតាំងទី២ លោក វ៉េន ភា ទីតាំងបូមទំហំ ១ហិកតា ចំណុចនិយាមកា (654084-15665418) និងទីតាំងស្តុកទំហំ ០.៤៤ហិកតា ចំណុចនិយាមកា (654256-1565315) ស្ថិតនៅតំបន់កោះចាន់ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
៣).ទីតាំងទី៣ លោក ហេង វីរុន ទីតាំងបូមទំហំ ១ហិកតា ចំណុចនិយាមកា (648035-1554541) និងទីតាំងស្តុកទំហំ ០.២៨ហិកតា ចំណុចនិយាមកា (647875-1554594) ស្ថិតនៅតំបន់កោះហៃ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង៕

Exit mobile version