KH EMPIRE

ឯកឧត្តម គឹម ណុង ចុះពិនិត្យថ្នាលបណ្ដុះកូនត្នោតនៅក្នុងស្រុកទឹកផុស ចំនួន ៣ទីតាំង

នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៤ លោក ជួន សំអុល ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បានចូលរួមពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការជណ្តើរត្រីស្វាយចេក នៅភូមិស្វាយចេក ឃុំចោងមោង ស្រុកទឹកផុស ក្រោមអធិបតីភាពឯកឧត្តមឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម លោកកែវ ពេជ្រចាន់មុន្នី អភិបាលរងខេត្តនិងឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងបានសហការជាមួយក្រុមការងាររដ្ឋបាលស្រុកទឹកផុស ជូនដំណើរ ឯកឧត្តមគឹម ណុង អនុរដ្ឋលេខាធិការក្រសួងបរិស្ថានចុះពិនិត្យថ្នាលបណ្ដុះកូនត្នោតក្នុងស្រុកទឹកផុសចំនួន ៣ទីតាំង គឺ សាលាស្រុកទឹកផុស ឃុំអភិវឌ្ឍន៍ និង ឃុំចោងម៉ោង ៕

Exit mobile version