KH EMPIRE

ប្អូនៗសិស្សានុសិស្សចំនួន៤សាលាដាច់ស្រយ៉ាល ជិត ១ពាន់នាក់ នៅស្រុកស្ទោង ស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ទទួលបានសម្ភារៈសិក្សាពីសប្បុរសជន

(កំពង់ធំ) ៖ ១ថ្ងៃពេញថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានដឹកនាំគណៈប្រតិភូ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (ស.គ.យ.ត) ,សមជិក កម្ពុជាប្រឆាំងកូវិដ១៩ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ និង សប្បុរសជនពីប្រទេសសឹង្ហបុរី ជាច្រើនរូប នាំយកសម្ភារសិក្សា សំលៀកបំពាក់ ភួយ ចែកជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន៦០០នាក់ នៅសាលាបឋមសិក្សា ដាច់ស្រយ៉ាល ក្នុងស្រុកស្ទោង ស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ងួន រាសីអភិបាលរងខេត្តកំពង់ធំបានឲ្យដឹងថា រដ្ឋបាលខេត្តបានយកអស់កម្លាំងកាយ កម្លាំងចិត្តរិះរកមធ្យោបាយគ្រប់ប្រភេទដើម្បីលើកកម្ពស់វិស័យអប់រំជាអាទិភាពក្នុង ការបណ្តុះបណ្តាលធនធានមនុស្ស បំបាត់ភាពមិនចេះអក្សរទាំងស្រុង និងមានជំនាញវិជ្ជាជីវៈច្បាស់លាស់សម្រាប់ប្រកបរបរចិញ្ចឹមជីវិតឱ្យមានលក្ខណៈកាន់តែប្រសើរឡើងៗ និង មានការអភិវឌ្ឍគ្រប់វិស័យពាណិជ្ជកម្ម វិនិយោគ ឧស្សាហកម្ម ទេសចរណ៍ ហិរញ្ញវត្ថុ ធនាគារ សេវាដឹកជញ្ជូន សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវគោក ផ្លូវដែក ផ្លូវទឹក ប្រព័ន្ធទឹក និងថាមពលអគ្គីសនី ជាពិសេសវិស័យអប់រំ យុវជន និងកីឡាតែម្ដង។

ឯកឧត្តមអភិបាលរងខេត្តកំពង់ធំបានបន្តថា ជាក់ស្ដែងក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បច្ចុប្បន្ននេះ រដ្ឋបាលខេត្តកំពង់ធំបានអនុវត្តតាមគោលនយោបាយប ង្កើតសាលាឱ្យនៅជិតផ្ទះ និងគោលនយោបាយឃុំមួយអនុវិទ្យាល័យ១សាលា ហើយបានកើនឡើងរហូតដល់ ៧៧០សាលារៀន នៅឆ្នាំ២០១៨ ទៅ៨០៤សាលារៀន នៅឆ្នាំ២០២៣ ដែលគិតអគារសិក្សាសរុបមានចំនួន២.៣៥៣ ខ្នង ក្នុងនោះអគារសិក្សា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន មានចំនួន ២៣៦ខ្នង (ដោយឡែកបើគិតសាលារៀនរបស់សម្តេចផ្ទាល់នៅទូទាំងប្រទេសមានចំនួន៤.៥២២ ខ្នងស្មើនឹង២៩.៣៥១ បន្ទប់) ឯកឧត្តម ជា ចាន់តូ មានចំនួន៣៨ខ្នង ឯកឧត្តមនីតិកិត្តិកោសល បណ្ឌិត ងួន ញិល មានចំនួន១៣ខ្នង និងសម្ដេចពោធិសាល ជា ស៊ីម មានចំនួន៣ខ្នងផងដែរ។
ទន្ទឹមនោះដែរឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំបានឲ្យដឹងថា បានសម្តែងនូវការថ្លែងអំណរគុណជា អនេកប្បការ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារដែលមកពីមន្ទីរពាក់ព័ន្ធជុំវិញរដ្ឋបាលសាលាខេត្ត និងមកពីទីក្រុងភ្នំពេញ ព្រមទាំងក្រុមការងារសប្បុរសជនមកពីប្រទេស សឹង្ហបុរី ដែលបានរៀបចំនូវសម្ភារៈប្រើប្រាស់របស់ក្មួយៗ និងទៅតាមសាលាគោលដៅរួម មាន៖ សៀវភៅ ប៊ិច កាតាប សម្លៀកបំពាក់ ច្រាសដុះធ្មេញ និងកម្រៃ ព្រមទាំងសៀវភៅ ។ ក្នុងឆ្នាំ២០២២នេះ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបាន ជោគជ័យប្រមាណ៧៥% សិស្សនិទ្ទេស A ២៦នាក់ ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់ប្អូនៗសិស្សានុសិស្សគ្រប់ៗ។សូមឲ្យមានការខិតខំរៀនសូត្រអោយបានគ្រប់ៗគ្នា។ ព្រោះការសិក្សារៀនសូត្រមានសារ:ប្រយោជន៍ យ៉ាងខ្លាំងចំពោះប្រទេសជាតិ និងខ្លួនយើងគ្រប់ៗគ្នាហើយក្មួយៗ គឺជាត្រពាំងស្នងឬស្សីផងដែរ ។

ដោយឡែកតំណាងសប្បុរសជនមកពីប្រទេសសិង្ហបុរី បានឱ្យដឹងថា ថ្ងៃនេះក្រុមការងារបានយកសម្ភារៈសិក្សាចែកជូនដល់ប្អូនៗក្មួយៗដែលកំពុងសិក្សារៀនសូត្រនៅសាលាដាច់ស្រយាល ។ ហើយសម្ភារៈទាំងអស់នេះសង្ឃឹមថាប្អូនៗក្មួយៗ យកទៅប្រើប្រាស់ក្នុងការសិក្សារៀបសូត្រឲ្យបានល្អប្រសើរ ពូកែគ្រប់ៗគ្នា ។

សប្បុរសជនមកពីប្រទេសសិង្ហបុរីបានបន្តថា ចំពោះមុខមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ទោះបីជាយ៉ាងណាសប្បុរសជន និងខិតខំស្វែងរកជំនួយបន្ថែមទៀត ចំពោះសំភារៈសិក្សា យកមកជូនដល់ ប្អូនៗ ក្មួយៗ សិស្សានុសិស្សទាំងអស់គ្នាបន្ថែមទៀត។ ហើយនេះគឺជាលើកទីមួយហើយសម្រាប់ក្រុមការងារសប្បុរសជនប្រទេសសិង្ហបុរីបាននាំយកសម្ភារៈចែកជូនប្អូនៗក្មួយៗ គ្រប់គ្នាត្រូវខិតខំសិក្សាទាំងអស់គ្នា ដើម្បីអនាគត។ ថ្ងៃអនាគតបើក្មួយៗសិស្សានុសិស្សរៀនចប់ ប្រឡងនិទេស្ទ A អាចផ្តល់នូវអាហារូបករណ៍បន្តសិក្សានៅប្រទេសសិង្ហបុរី ៕

Exit mobile version