KH EMPIRE

អាវុធហត្ថលើផ្ទៃប្រទេស មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ចុះប្រតិបត្តិការស្រាវជ្រាវ រុករកបទល្មើស ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ លោក ចឹក សំណាង និងលោក ឌុក សុជាតិ ជាមន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ដែលកំពុងអនុវត្តគម្រោងកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ ប្រចាំស្នាក់ការរវៀងដឹកនាំកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុវត្តគម្រោងការពារព្រៃឈើជួរភ្នំក្រវាញ គាំទ្រដោយអង្គការ WA ចុះប្រតិបត្តិការស្រាវជ្រាវ រុករកបទល្មើសធនធានធម្មជាតិទទួលបានលទ្ធផលដូចខាងក្រោម៖
-UTM:0370041-1351606:ភូមិក្សេត្របុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ក្រុមការងារមិនបានជួបប្រទះសកម្មភាពប្រព្រឹត្តបទល្មើសធនធានធម្មជាតិឡើយ ៕

Exit mobile version