KH EMPIRE

ការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងអង្គការអភិរក្សអន្តរជាតិ(CI) ចុះប្រតិបត្តិការស្រាវជ្រាវ រុករកបទល្មើសធនធានធម្មជាតិ

ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ លោក សេន ឆៃលី ប្រធានស្នាក់ការអូរសោមចាស់ ការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ អនុវត្តគម្រោងអង្គការអភិរក្សអន្តរជាតិ(CI) បានដឹកនាំកម្លាំងមន្ត្រី និងមន្រ្តីស្ម័គ្រចិត្តចុះប្រតិបត្តិការស្រាវជ្រាវ រុករកបទល្មើសធនធានធម្មជាតិ ទទួលលទ្ធផល÷
-បានចុះពិនិត្យតាមផែនទីបង្ហាញអំពីទីតាំងដីក្នុងសំណុំឆ្នាំ2022ដែលអង្គការអភិរក្សអន្តរជាតិCiបានផ្ដល់អោយដើម្បីចុះអធិការកិច្ចបានចំនួន4ទីតាំង។
-បានចុះអធិការកិច្ចទីតាំងដីក្នុងសំណុំរឿងលេខ2215 កាលបរិច្ឆេទនៃសំណុំរឿង ថ្ងៃទី 01ខែ08 ឆ្នាំ2022នៅចំណុចខ្នងស្រល់UTM308114-1338453
-បានចុះអធិការកិច្ចទីតាំងដីក្នុងសំណុំរឿងលេខ2228 កាលបរិច្ឆេទនៃសំណុំរឿង ថ្ងៃទី 06ខែ09ឆ្នាំ2022ចំណុចខ្នងស្រល់UTM308620-1339697
-បានចុះអធិការកិច្ចទីតាំងដីក្នុងសំណុំរឿងលេខ2255 កាលបរិច្ឆេទនៃសំណុំរឿង ថ្ងៃទី 17ខែ09ឆ្នាំ2022ចំណុចខ្នងស្រល់UTM308435-1339989
-បានចុះអធិការកិច្ចទីតាំងដីក្នុងសំណុំរឿងលេខ2233 កាលបរិច្ឆេទនៃសំណុំរឿង ថ្ងៃទី25 ខែ10 ឆ្នាំ2022ចំណុចខ្នងស្រល់ UTM 308265-1339089។ទីតាំងទាំង04ស្ថិតភូមិអូរសោម ឃុំ អូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្រុមមន្រ្តីឧទ្យានុរក្សបានពិនិត្យជាក់ស្ដែងឃើញថា ពុំមានការកាប់រុករានបន្តនោះទេមានព្រៃដុះឡើងវិញ ៕

Exit mobile version