KH EMPIRE

កម្លាំងចុះពិនិត្យវឌ្ឍនភាព ផែនទីរូបភាពផ្កាយរណប នៃកាប់រានឈូសឆាយដីព្រៃនៅក្នុងតំបន់ការពារធម្មជាតិ ៣ទីតាំង នៅឧទ្យានជាតិព្រះមុនីវង្សបូកគោ ព្រះសីហនុ

នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៤ ឧទ្យានជាតិព្រះមុនីវង្សបូកគោ លោក ស៊ឹម សុធា អនុប្រធានការិយាល័យ បានដឹកនាំមន្ត្រីឧទ្យានុរក្សចំនួន៥រូប សហការជាមួយ លោកឧត្តមសេនីយ៍ត្រី សាន់ ស៊ឺ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ បានដឹកនាំកម្លាំងនាយទាហាន នាយទាហានរង ចំនួន ១៣នាក់ ចុះពិនិត្យវឌ្ឍនភាព ផែនទីរូបភាពផ្កាយរណប នៃកាប់រានឈូសឆាយដីព្រៃនៅក្នុងតំបន់ការពារធម្មជាតិ ទៅតាមនិយាមកា របស់ក្រសួងបរិស្ថានបានផ្តល់ឱ្យ បានចំនួន៣ទីតាំង ដូចខាងក្រោម៖

– ទីតាំងទី១ស្ថិតនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ព័ត៌មាននិយាមកាដើមចំណុច 377181-1232936 ពិនិត្យឃើញថា ចំណុចនិយាមកានេះ គឺចូលទៅក្នុងភូមិសាស្ត្រខេត្តកោះកុង ប្រមាណជា ៨០ម៉ មិនស្ថិតក្នុងភូមិសាស្ត្រទឹកដី ខេត្តព្រះសីហនុទេ (នៅក្នុងតំបន់ភូមិសាស្ត្រនេះ ឃើញមានដុះសុទ្ធតែស្មៅ និងកូនឈើតូចៗ កម្ពស់ប្រហែលជាពីរម៉ែត្រចុះ ហើយក៏ពុំមានមនុស្សរស់នៅឬសង់ខ្ទមអ្វីទេ)។
– ទីតាំងទី២ ស្ថិតនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ពត៌មាននិយាមកាដើមចំណុច 378857-1229819 ពិនិត្យឃើញថា ទីតាំងនេះជាវាលស្បូវ និងមានព្រៃតូចៗ ដុះរាយប៉ាយ មិនមានការកាប់រានថ្មី ពុំមានមនុស្សកាន់កាប់ ឬសាងសង់ខ្ទមនោះទេ។
– ទីតាំងទី៣ ស្ថិតនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ព័ត៌មាននិយាមកាដើមចំណុច 378929-1230886 ពិនិត្យឃើញថា ទីតាំងនេះជាវាលស្បូវ និងមានព្រៃតូចៗ ដុះរាយប៉ាយ មិនមានការកាប់រានថ្មី ពុំមានមនុស្សកាន់កាប់ ឬសាងសង់ខ្ទមនោះទេ ៕

Exit mobile version