KH EMPIRE

កិច្ចប្រជុំដោះស្រាយដីអាស្រ័យផលរបស់ប្រជាពលរដ្ឋក្នុងតំបន់ការពារធនធានធម្មជាតិ ក្នុងភូមិសាស្រ្តឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ

ព្រឹកថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២៤ លោក មាស ញឹម លោក ឈុន ឆេង លោក ចាន់ ប៊ុនថា អនុប្រមន្ទីរ និងប្រធាន . អនុប្រធានការិយាល័យ តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង បានចូលរួមប្រជុំពិភាក្សា និងដោះស្រាយបញ្ហាដីអាស្រ័យផលរបស់ប្រជាពលរដ្ឋក្នុងតំបន់ការពារធនធានធម្មជាតិ និងតំបន់បេតិកភណ្ឌដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន ស្ថិតក្នុងភូមិសាស្រ្ត ឃុំ រំដោះ ស្រុក រវៀង ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្ត នៅសាលប្រជុំព្រះនិម្មិត អគាររដ្ឋបាលសាលាខេត្តជាន់ទី១ ដែលមានសមាសភាពចូលរួមចំនួន ១៦ នាក់ ៕

Exit mobile version