KH EMPIRE

មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ និងមន្រ្តីជំនាញពាក់ព័ន្ធ ពិភាក្សាលើការងារអភិវឌ្ឍន៍នៅសហគមន៍តំបន់ការពារធម្មជាតិទេសចរណ៍រហាលកេះអាវៀន

នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៤ លោកប្រធានមន្ទីរ និងមន្រ្តីជំនាញពាក់ព័ន្ធ បានជួបសំណះសំណាល និងពិភាក្សាលើការងារអភិវឌ្ឍន៍នៅសហគមន៍តំបន់ការ ពារធម្មជាតិទេសចរណ៍រហាលកេះអាវៀន ជាមួយ TolalEnergies.com ដែលមានស្នាក់ការនៅរាជធានីភ្នំពេញ ដើម្បីសិក្សាស្រាវជ្រាវ និងទស្សនកិច្ចនៅសហគមន៍តំបន់ការពារធម្មជាតិជាតិទេសចរណ៍រហាលកេះអាវៀន ស្ថិតនៅឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ដើម្បីរៀបចំគម្រោងគាំទ្រទៅដល់សហគមន៍តំបន់ការពារធម្មជាតិជាតិទេសចរណ៍រហាលកេះអាវៀន ។

គម្រោងនេះ មានដូចជា ការដាំកូនឈើបន្ថែម ការរៀបចំថ្នាល់បណ្តុះកូនឈើ ការបណ្តុះបណ្តាលបច្ចេកទេសបណ្តុះកូនឈើបន្ថែម កិច្ចប្រជុំនេះផងដែរធ្វើនៅសាលប្រជុំមន្ទីរបរិស្ថានខេត្ត ៕

Exit mobile version