KH EMPIRE

ក្រុមការងារក្រសួងបរិស្ថាន និង អង្គការ W-A ចុះបង្ក្រាបក្នុងភូមិសាស្ត្រ ភូមិអូររំចេក ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង

ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ លោក នៅ អួក ប្រធានក្រុមល្បាតនៃអង្គការសម័្ពន្ធមិត្តសត្វព្រៃ(W-A) និងលោក ថន ប៊ុនថេត អនុប្រធានការិយាល័យ(ដនត)នៃក្រសួងបរិស្ថាន បានចុះល្បាតបង្ក្រាបបទល្មើសធនធានធម្មជាតិ និងភ្លើងឆេះព្រៃ៖
+ ភូមិសាស្រ្ត អូររំចេក និយាមកា 0322269-1382955 ស្ថិតក្នុងភូមិអូររំចេក ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ទទួលបានលទ្ធផល:
-ដកហូតរណាយន្តធំចំនួន ០២គ្រឿង
-ដកហូតឧបករណ៍ម៉ូទ័រឆក់ចំនួន ០១គ្រឿង
-រុះរើកម្ទេចជំរុំតង់ប្លាស្ទិកចំនួន ០១តង់(ត្រូវបានយកមករក្សាទុកនៅទីស្នាក់ការរងច្រកចង្អៀត) ។
+ ភូមិសាស្រ្ត អូរដើមស្វាយ និយាមកា 0266577-1379154 ស្ថិតក្នុងភូមិតាតោក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ទទួលបានលទ្ធផល:
-រុះរើជំរុំប្រក់តង់ជនល្មើសចំនួន ០១កន្លែង
-ដកហូតអន្ទាក់ចំនួន ១០ខ្សែ ៕

Exit mobile version