KH EMPIRE

ក្រុមការងារមន្ទីរបរិស្ថានខេត្តព្រះសីហនុ ជួបជាមួយមន្ត្រីបច្ចេកទេសជំនាញស្ថិតិ របស់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ

លោក សំ គល់ លោក ទេព ស៊ីណូរ៉ា អនុប្រធានមន្ទីរ និងលោក មួ ឆាយ ប្រធានការិយាល័យ បានទទួលជួបជាមួយមន្ត្រីបច្ចេកទេសជំនាញស្ថិតិ របស់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ដើម្បីប្រជុំពិភាក្សាការងារអង្កេតប្រមូល ចងក្រងទិន្នន័យស្ថិតិសេដ្ឋកិច្ច បរិស្ថាននៃកម្ពុជា ឆ្នាំ២០២៤ នៅមន្ទីរបរិស្ថានខេត្តព្រះសីហនុ។ ក្នុងនោះក្រុមការងារ បានពិភាក្សាអំពីការគ្រប់គ្រងសំណល់រឹង-រាវ ក្រុមហ៊ុនដឹកជញ្ជូនសំណល់រឹង ទីលានទុកដាក់សំរាម បរិមាណអាងប្រព្រឹត្តកម្មក្នុងខេត្តព្រះសីហនុ។

មន្ទីរបរិស្ថានក៏ផ្ដល់របាយការណ៍ការងារ ដែលមន្ទីរបានអនុវត្តកន្លងមក ជូនក្រុមការងារវិទ្យាស្ថានជាតិស្ថិតិផងដែរ ដើម្បីជាមូលដ្ឋានក្នុងការប្រមូលធាតុចូល ៕

Exit mobile version