KH EMPIRE

មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ចូលរួមជាមួយរដ្ឋបាលខេត្តពោធិសាត់ ក្នុងទិវា «ទេសចរណ៍ និងសន្តិភាព»

មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បានចូលរួមទិវាទេសចរណ៍ពិភពលោកលើកទី៤៤ ក្រោមប្រធានបទ «ទេសចរណ៍ និងសន្តិភាព» ស្ថិតក្រោមអធិបតីភាព ឯកឧត្តម សាយ សុជាតិ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងមានការចូលរួមដោយកម្លាំងទាំងបីប្រភេទ រដ្ឋបាលក្រុង មន្ទីរ-អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ក្រុមយុវជន ប្រជាការពារ និងប្រជាពលរដ្ឋសរុបប្រមាណ ៥០០នាក់។
សមាសភាពចូលរួមទាំងអស់ បានបន្តយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដោយធ្វើអនាម័យជាសារអប់រំដោយប្រជាពលរដ្ឋ តាមបណ្តោយផ្លូវលេខ ១០១ ដងស្ទឹងពោធិ៍សាត់ ៕

Exit mobile version