KH EMPIRE

មន្ត្រីការិយាល័យដែនជម្រកសត្វព្រៃ និងការិយាល័យឧទ្យានជាតិ ចុះល្បាតក្នុងភូមិសាស្ត្រ

នៅថ្ងៃទី ១១ តុលា តំបន់រ៉មសារកោះកាពិ ស្នាក់ការល្បាតកោះមូល កម្លាំងមន្ត្រីឧទ្យានុរក្ស សហការជាមួយគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(២៨៧០៦០ -១២៦៨៧៩៩) ស្ថិតនៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។ តែពុំបានជួបប្រទះសកម្មភាពបទល្មើសអ្វីឡើយ។

ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការឧទ្យានុរក្សឆាយតាហ៊ីង
កម្លាំងមន្ត្រីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០៣៥០៤៦៩-១២៩៩៦៩០)ស្ថិតនៅក្នុងភូមិចំណារ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។តែពុំបានជួបប្រទះសកម្មភាពបទល្មើសអ្វីឡើយ។

ឧទ្យានជាតិបទុមសាគរ ស្នាក់ការល្បាតឆាយក្រូច
កម្លាំងមន្ត្រីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(៣០៥៧៩៣-១២១៨៤១៩) ស្ថិតក្នុងភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ក្នុងឧទ្យានជាតិបទុមសាគរ តែពុំបានជួបប្រទះសកម្មភាពបទល្មើសអ្វីឡើយ ៕

Exit mobile version