KH EMPIRE

ឧទ្យាននុរក្សជួរភ្នំក្រវាញ ខេត្តកោះកុង ដាក់ស្លាកសញ្ញាហាមឃាត់ការកាប់ រាន ឈូសឆាយដីព្រៃ

នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤ ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការកណ្ដាលឧទ្យានុរក្សឬស្សីជ្រុំបាំង កម្លាំងមន្ត្រីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា( ៣៣៩១៦៩-១៣០៦៧០៦)បានត្រួតពិនិត្យទីតាំងកាប់រានចាស់ដែលបានដាក់ពាក្យបណ្ដឹងទៅអយ្យការអមសាលាដំបូងខេត្តកោះកុងរួចហើយ និងបានធ្វើការវាយស្លាកសញ្ញាហាមឃាត់ការ កាប់ រាន ឈូសឆាយដីព្រៃ ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ បានចំនួន ០៥ស្លាក ស្ថិតនៅក្នុងភូមិត្រពាំងខ្នារ ឃុំតាតៃលើ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ៕

Exit mobile version