KH EMPIRE

មន្ត្រីដែនជម្រកសត្វព្រៃតាតៃ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដកហូតលបកន្ទុយកណ្ដុរបានចំនួន ៣ដាយ

នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤ ដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាតត្រពាំងរូង ការិយាល័យដែនជម្រកសត្វព្រៃ កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០៣១១២០៧_១២៥៨៩៦៦) បានធ្វើការដកហូតលបកន្ទុយកណ្ដុរបានចំនួន ០៣ដៃប្រវែងស្មើរនឹង១០ម៉ែត្រ អញ្ញតជន ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ។

ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតត្រពាំងរូង ៕

Exit mobile version