KH EMPIRE

កម្លាំងចម្រុះដកហូតរណាយន្ត ២ គ្រឿង របស់ជនសង្ស័យកំពុងធ្វើសកម្មភាព នៅចំណុចភូមិស្រែធំ ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ

ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ លោក ប្លង់ សារិទ្ធ អនុប្រធានការិយាល័យ ដឹកនាំកម្លាំងមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការរងរំចេក និងស្នាក់ការរងអូរពោធិ៍ចំនួន០៥នាក់ សហការជាមួយកម្លាំងយោធាផ្នែកសឹករងរវៀង ចំនួន០៤នាក់ ដឹកនាំដោយលោក សោម កុសល្យ មេបញ្ជាការសឹករងស្រុករវៀង ចុះល្បាតព្រៃមកដល់ចំណុចព្រំប្រទល់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ និយាមកា ៥២៥២២៣-១៤៦៤២៧៨ បានជួបសកម្មភាពបទល្មើសករណីអារឈើ ។ ពេលឃើញកម្លាំងសមត្ថកិច្ចជនប្រព្រឹត្តបទល្មើសបានរត់គេចខ្លួនបន្សល់ទុកនូវរណាយន្ដចំនួន០១គ្រឿង ។

បន្តល្បាតមកដល់ចំណុចគគីរតូចនិយាមកា ៥២៤៨៩៨-១៤៦៦២៤៤ ពុំជួបបទ្តល្មើស បន្តល្បាតពិនិត្យទីតាំងសង្ស័យមានកាប់រាន់ដីព្រៃដែលទទួលបានរូបភាពពីផ្កាយរណបតាមរយៈក្រសួង ។ ជាលទ្ធផល ត្រង់ចំណុចដីក្រហមនិយាមកាលេខ ៥២២០២៣-១៤៦៧២៩៥ ជាប្រភេទដីចំការមានដំណាំដំឡូងនិងស្វាយចន្ទីដែលមានទំហំចំនួន១០ហិកតា ទីតាំងខាងលើស្ថិតនៅភូមិស្រែធំ ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ។ វត្ថុតាងរណារយន្តចំនួន០១គ្រឿងរឹបអូសយកមករក្សាទុកនៅស្នាក់ការរងរំចេក ៕

Exit mobile version