ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ លោក សុខ រ៉ាវុធ ប្រធានស្នាក់ការអូរជាំស្លា ជាមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស នៃ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ អនុវត្តន៍គម្រោងការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ បានដឹកនាំក្រុមការងារស្នាក់ការអូរជាំស្លា(ថ្មដា)ក្រុមB ធ្វើការចុះល្បាតដើម្បីចុះស្រាវជ្រាវ រុករក ទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិទទួលបានលទ្ធផលដូចខាងក្រោម÷
-ចំណុចជើងភ្នំផ្លឹត ត្រង់លេខនិយាមកា(0287934-1369271) បានដោះសារអន្ទាក់បានចំនួន15ខ្សែ និងអន្ទាក់ម៉ងសត្វស្លាប បានចំនួន01ដៃ ស្មើ20ម៉ែត្រ
ស្ថិតនៅភូមិប្រម៉ោយខាងលិច ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់
-ចំណុចលេខនិយាមការ(0292967-1362958)
បានធ្វើការដោះសារអន្ទាក់ម៉ងសត្វស្លាបបានចំនួន02ដៃ ស្មើ40ម៉ែត្រ ស្ថិតនៅភូមិ កណ្ដាល ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
*វត្ថុតាងក្រុមការងារប្រមូលយកមករក្សាទុកនៅស្នាក់ការថ្មដា៕