KH EMPIRE

ដកហូតខ្សែអន្ទាក់របស់អញ្ញាតជន ១៣ ខ្សែ នៅចំណុចភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤លោក ប៉ុក សាវុធ ប្រធានស្នាក់ការតារាងបានដឹកនាំមន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងមន្ត្រីស្ម័គ្រចិត្ត អនុវត្តគម្រោងអភិរក្សអន្តជាតិCI ចុះល្បាតបង្ក្រាបបទល្មើសដល់ចំណុចភ្នំទឹកត្រង់និយាមកា355240-1354257 ភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានដកហូតប្រមូលអន្ទាក់ខ្សែកាបចំនួន១៣ខ្សែ។ វត្ថុតាងរក្សាទុកនៅស្នាក់ការតាងរាង ៕

Exit mobile version