សូមអបអរសាទរជូនចំពោះ ឯកឧត្តម អ៊ាង សុផល្លា ក្នុងឱកាស ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងមុខតំណែងជា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣ ។
នេះពិតជាស័ក្តិសមទទួលបាននូវមុខតំណែងដ៏ខ្ពង់ខ្ពស់នេះ ជាមួយសកម្មភាព ដ៏ប្រពៃក្នុងកិច្ចការជួយសង្គមរបស់ ឯកឧត្តម ។ យើងខ្ញុំ ទាំងអស់គ្នាសូមជូនពរឯកឧត្តម ជួបតែសុភមង្គល វិបុលសុខ និងជោគជ័យក្នុងកិច្ចការសង្គម និងប្រទេសជាតិជានិច្ចនិរន្តរ៍ ៕