KH EMPIRE

ការិយាល័យដែនជម្រកសត្វព្រៃព្រៃឡង់-បឹងពែរ ព្រះវិហារ ចុះពិនិត្យទីតាំងសង្ស័យមានការកាប់រានដីតាមប្រព័ន្ធផ្កាយរណប

ការិយាល័យដែនជម្រកសត្វព្រៃព្រៃឡង់-បឹងពែរ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការរងពើក ចំនួន០៤នាក់ បានចុះពិនិត្យទីតាំងសង្ស័យមានការកាប់រានដីដែលទទួលបានរូបភាពពីប្រព័ន្ធផ្កាយរណបតាមរយៈគម្រោងអង្គការអន្តរជាតិ CI ។

+ជាលទ្ធផល
១/ចំណុចអូរស្វាយតូច (៦)ត្រង់និយាមកា (៥៣៣៣៧១-១៤៨៩៨៦៥)ជាទីតាំងស្រែចាស់យូរឆ្នាំហើយមានដំណាំស្រូវ និងដំណាំដំឡូងមី ទំហំប្រហែល ៥ហិកតា (គ្រាន់តែអង្កេត) ។
២/ចំណុចព្រៃហ្លួងតូច (៥)ត្រង់និយាមកា (៥៣៥៩១៩-១៤៨៩៩៩៣)ជាទីតាំងរានចាស់ទុកចោលយូរឆ្នាំហើយ មិនមានការរុះរើអ្វីទេ មានទំហំប្រហែល០,៩ហិកតា(តាមដានបន្ត)និងបានលើកស្លាកសញ្ញាហាមកាប់រុករានទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិបាន (ចំនួន០១ស្លាក) ។
៣/ចំណុចអូរស្វាយធំ (១០)ត្រង់និយាមកា (៥៣៥៥៦៥-១៤៨៨៣៥១)ជាទីតាំងកាប់រានចាស់មានដំណាំសណ្តែកសៀងទំហំ ០.៧ហិកតា (តាមដានបន្ត) នឹងបានលើកស្លាកសញ្ញាហាមកាប់រុករានទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិបាន(ចំនួន០១ស្លាក) ៕

Exit mobile version