KH EMPIRE

កាំភ្លើងកែច្នៃ (កាប៊ីន) ៤ ដើម ប្រទះឃើញឃើញនៅចំណុចអណ្ដើកដប់ អូរខ្នោរ ក្នុងភូមិរបុញ ឃុំមរកត ស្រុកជាំក្សាន្ត

ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៤ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ចល័ត៩១ សហការជាមួយវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ បានចុះបំពេញភារកិច្ចល្បាតនៅចំណុចអណ្ដើកដប់ អូរខ្នោរ និយាមកាលេខ ៥២៧៤២៥-១៥៥៩៧២៧ ស្ថិតក្នុងភូមិរបុញ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានប្រទះឃើញះឃើញជនសង្ស័យ ចំនួន០៤នាក់ មកពីបរបាញ់សត្វព្រៃ ពេលពួកគេបានឃើញមន្ត្រីយើង ពួកគេបានរត់គេចខ្លួនចូលព្រៃបាត់ បន្សល់ទុកនូវ អាវុធកែច្នៃ(កាប៊ិន) ចំនួន០៤ដើម វត្ថុតាងយកមករក្សាទុកនៅស្នាក់ការចល័ត៩១ ៕

Exit mobile version