KH EMPIRE

ឧទ្យានុរក្ស និងប្រជាសហគមន៍ រួមដៃគ្នាចុះការពារទប់ស្កាត់នៅតំបន់ការពារធម្មជាតិទំនប់អូរតាក្អែក ខេត្តព្រះវិហារ

ការិយាល័យដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការអន្ទឹល ចំនួន ០៣នាក់ សហការជាមួយគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិទំនប់អូរតាក្អែក ចំនួន ១០នាក់ ស្រី ០១នាក់ បានចុះល្បាតព្រៃសហគមន៍ ដល់ចំណុចជាំអង្កាញ់ អូរពស់ងាប់ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិអន្ទឹល ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានជួបប្រទះជំរុំបរបាញ់សត្វ០១កន្លែង អញ្ញាតជន វិធានការបានធ្វើការរុះរើចោល។ បន្ទាប់មក បានបន្តល្បាតដល់ចំណុចដំណាក់ពង្រ ស្ថិតនៅភូមិអន្ទឹល ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ពុំជួបបទល្មើសអ្វីនោះទេ ៕

Exit mobile version