KH EMPIRE

លោក ស៊ឹម ប៉ូលីន ចូលជាសាក្សីឆ្លើយបំភ្លឺ លើសំណុំរឿងព្រហ្មទណ្ឌ របស់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង

លោក ស៊ឹម ប៉ូលីន ប្រធានការិយាល័យឧទ្យានជាតិ បានចូលជាសាក្សីឆ្លីយបំភ្លឺ លើសំណុំរឿងព្រហ្មទណ្ឌលេខ៣៥២ ចុៈថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង សុំរឿងលេខ០៤០/២៤ ឧជ.ប.សត ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ របស់ការិយាល័យឧទ្យានជាតិ លើករណីយកថ្ម ក្រួស ខ្សាច់ ឬរ៉ែ ឬការគាស់ ឈូសឆាយ ឬកកាយយកដី ដោយគ្មានការអនុញ្ញាត(អញ្ញាតជន) ប្រព្រឹត្តនៅចំណុចភ្នំកាពិន ត្រង់ចំណុចនិយាមកាលេខ(684788-1560266)ក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ស្ថិតក្នុងភូមិសាស្រ្តភូមិគីរីវង្សាក្រោម ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ប្រព្រឹត្តិឡើងកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ។

សំណុំរឿងមួយទៀត លេខ០៣០/២៤ ឧជ.ប.សត ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ របស់ការិយាល័យឧទ្យានជាតិ លើករណី កាប់គាស់ ឬរុករាន ឬឆ្ការដុត ឬឈូសឆាយយកដីព្រៃធ្វើជាកម្មសិទ្ធិ (អញ្ញាតជន) ប្រព្រឹត្តនៅចំណុចទួសស្នោ ត្រង់ចំណុចនិយាមកាលេខ(657046-1557131)ក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ស្ថិតក្នុងភូមិសាស្រ្តភូមិគីរីវង្សាក្រោម ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ប្រព្រឹត្តិឡើងកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤៕

Exit mobile version