KH EMPIRE

ឯកឧត្តម ស៊ុ ធី អញ្ជើញធិបតីក្នុងសិក្ខាសាលា ស្តីពី«ជំរុញការអនុវត្តការប្រមូល និងការបែងចែកផលប្រយោជន៍ពីការប្រើប្រាស់ធនធានពន្ធុ (ABS)នៅក្នុងប្រទេសកម្ពុជា»

នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុ ធី អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ដើម្បីរៀបចំឯកសារគម្រោងពេញលេញស្តីពី «ជំរុញការអនុវត្តការប្រមូល និងការបែងចែកផលប្រយោជន៍ពីការប្រើប្រាស់ធនធានពន្ធុ (ABS)នៅក្នុងប្រទេសកម្ពុជា» នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា និងតាមរយៈប្រព័ន្ធZoom។

សិក្ខាសាលានេះរៀបចំឡើងដោយនាយកដ្ឋានជីវៈចម្រុះ នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រក្រោមកិច្ចសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានចំណុះក្រសួងបរិស្ថាន និងតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ ចំនួន២៧នាក់ (ស្ត្រី១០រូប)។ តាមរយៈសិក្ខាសាលានេះ អង្គសិក្ខាសាលាបានពិនិត្យ និងពិភាក្សាផ្តល់ធាតុចូលបន្ថែមលើពង្រាងឯកសារគម្រោងដើម្បីឱ្យបានគ្រប់ជ្រុងជ្រោយ និងងាយស្រួលអនុវត្តនៅពេលខាងមុខ សំដៅសម្រេចបានតាមគោលដៅរបស់គម្រោង និងរួមចំណែកពង្រឹងប្រសិទ្ធភាពការអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ និងអនុក្រឹត្យស្តីពីការប្រមូល និងការបែងចែកផលប្រយោជន៍ពីការប្រើប្រាស់ធនធានពន្ធុផងដែរ ៕

Exit mobile version