KH EMPIRE

ក្រុមការងារមន្ទីរបរិស្ថានខេត្តព្រៃវែង សហការជាមួយរដ្ឋបាលក្រុង 1,004 នាក់ ចូលរួមយុទ្ធនាការកម្ពុជាស្អាតខ្មែរធ្វើបាន

បានសហការជាមួយរដ្ឋបាលក្រុងបានចូលរួមយុទ្ធនាការកម្ពុជាស្អាតខ្មែរធ្វើបាន រួមទាំងចុះផ្សព្វផ្សាយពីការទុកដាក់សំរាម និងបញ្ចេញសំរាមឲ្យបានត្រឹមត្រូវដល់អាជីវករលក់ដូរតាមស្តង់ក្នុងបរិវេនប្រណាំងទូកងរ និងនៅតាមដងផ្លូវក្នុងក្រុងព្រៃវែង ខេត្តព្រៃវែងសរុបចំនួន 1,004 នាក់ ស្រី 420នាក់ ៕

បន្ទាប់មក ក្រុមការងារបានចុះពិនិត្យសកម្មភាព ការសម្អាតរបស់ក្រុមការងារសេវាអនាម័យក្រុងព្រៃវែង និង ការដឹកជញ្ជូនសំរាម សំណល់ តាមខ្នងផ្ទះរបស់ក្រុមហ៊ុន ពន់ ជេស្ឋ អិលធីឌី ចាប់ពីរង្វង់មូលស្វាយអន្ទរទៅច្រមុះ ជ្រូកតាមបណ្ដោយផ្លូវជាតិលេខ ១១ ទៅមកសងខាងផ្លូវ ផ្លូវជាតិលេខ ៨ ទៅភ្នំពេញផ្លូវជាតិលេខ ៨ ទៅផ្សារជ្រៃ ផ្សារពន្លឺពេជ្រ មន្ទីរពេទ្យបង្អែកស្រុក ក្នុងស្រុកស្វាយអន្ទរ ៕

Exit mobile version