KH EMPIRE

ក្រុមការងារមន្ទីរបរិស្ថានខេត្តស្វាយរៀង ចូលរួមកម្មវិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកលើកទី ៤៤ និងធ្វើយុទ្ធនាការសម្អាតអនាម័យ

នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៤ លោក ចាន់ ឈន់ អនុប្រធានមន្ទីរបរិស្ថានខេត្ត បានដឹកនាំមន្ត្រីនិងមន្ត្រីជាប់កិច្ចសន្យា ចូលរួមកម្មវិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកលើកទី ៤៤ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព” ក្រោមអធិបតីភាពឯកឧត្តម សេង សីលា អភិបាលរងខេត្តស្វាយរៀង ស្ថិតនៅបរិវេណសួនតាឌី ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ បន្ទាប់មកមានការចូលរួមធ្វើយុទ្ធនាការសំអាតអនាម័យតាមដងផ្លូវមួយចំនួនស្ថិតក្នុងក្រុងស្វាយរៀងផងដែរ។ សមាសភាពចូលរួមនៅក្នុងកម្មវិធីនេះមានប្រមាណ ៥០០នាក់ ស្រី 215នាក់ ៕

Exit mobile version