KH EMPIRE

ការិយាល័យគាំពារ នៃមន្ទីរបរិស្ថានខេត្តស្វាយរៀង សហការជាមួយរដ្ឋបាលស្រុកស្វាយជ្រំ ផ្សព្វផ្សាយយុទ្ធនាការ ក្រោមមូលបទ ភាពស្អាតនៅក្នុងភូមិ ឃុំ ផ្ដើមចេញពីយើងទាំងអស់គ្នា

នៅថ្ងៃទី ១៦ តុលា ២០២៤ ការិយាល័យគាំពារ ដឹកនាំដោយលោក ផាត់ វាសនា ប្រធានការិយាល័យ និងលោកស្រី វុត ថាវី អនុប្រធានការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន បានសហការជាមួយរដ្ឋបាលស្រុកស្វាយជ្រំ ដឹកនាំដោយលោកស្រី ជុំម៉ៅ លក្ខិណា អភិបាលរងស្រុកស្វាយជ្រំ ចុះផ្សព្វផ្សាយយុទ្ធនាការ ក្រោមមូលបទ ភាពស្អាតនៅក្នុងភូមិ ឃុំ របស់ស្រុកស្វាយជ្រំ ផ្ដើមចេញពីយើងទាំងអស់គ្នា និងបានយុទ្ធនាការនៅនឹងកន្លែង ក្រោមប្រធានបទ កម្ពុជាស្អាតខ្មែរធ្វើបាន ដោយមានសមាសភាពចូលរួមសរុប ១៣០នាក់ ស្រី៥៧នាក់ ស្ថិតក្នុងបរិវេណ វត្តជាតិការ៉ាម ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ៕

Exit mobile version