KH EMPIRE

រដ្ឋបាលក្រុងស្វាយរៀង និងមន្ត្រីមន្ទីរបរិស្ថាន វិស័យឯកជន ធ្វើយុទ្ធនាការសម្អាតស្រះទឹកមួយកន្លែង ស្ថិតនៅខាងកើតពន្ធនាគារខេត្តស្វាយរៀង

លោក ចាន់ ឈន់ អនុប្រធានមន្ទីរបរិស្ថានខេត្ត បានដឹកនាំមន្រីរាជការនៃមន្ទីរបរិស្ថានខេត្ត សហការជាមួយរដ្ឋបាលក្រុងស្វាយរៀង មន្ត្រីពន្ធនាគារខេត្ត និងក្រុមហ៊ុនប្រមូលសំរាម សុភី សម្បត្តិ ពាណិជ្ជ នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤ ធ្វើការប្រមូលសម្អាតគំនរសំរាមនៅទីតាំងក្នុងស្រះទឹកមួយកន្លែង ស្ថិតនៅខាងកើតពន្ធនាគារខេត្តស្វាយរៀង ។

ឆ្លៀតឱកាសនោះ ក្រុមការងារក៏បានអប់រំអំពីការទុកដាក់វេចខ្ចប់សំណល់ឲ្យបានត្រឹមត្រូវ ជាពិសេសការណែនាំដល់អាជីវករលក់ដូរ និងប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងនោះ ឲ្យប្រើប្រាស់សេវាអនាម័យឲ្យបានគ្រប់ៗគ្នា ដែលមានអ្នកចូលរួមចំនួន ២៩ នាក់ ស្រី ៥ នាក់ ស្ថិតនៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ៕

Exit mobile version