KH EMPIRE

ភារកិច្ចចេញល្បាតក្នុងភូមិសាស្ត្រខេត្តកោះកុង របស់មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង

+ការិយាល័យឧទ្យានជាតិ ឧទ្យានជាតិបទុមសាគរ ស្នាក់ការល្បាតឆាយអារ៉ែង
កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (០៣៣០៥០៨_ ១២៩៤០៩៤) បានធ្វើការដោះអន្ទាក់សម្រាប់ដាក់យកសត្វព្រៃចំនួន០៨ខ្សែ អញ្ញតជន ស្ថិតនៅភូមិស្ពានក្តា ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។ ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតឆាយអារ៉ែង។

-ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការឧទ្យានុរក្សឆាយតាហ៊ីង)
កម្លាំងមន្ត្រីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០៣៥០៦៦៨-១៣០១៥៥៣) បានជួបប្រទះទីតាំងកាប់រានដីព្រៃដើម្បីយកមកធ្វើជាកម្មសិទ្ធខុសច្បាប់ចំនួន ០១កន្លែង មានដំណាំស្រូវ និងចេក ស្ថិតក្នុងភូមិចំណារ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។ ក្រុមការងារកំពុងរៀបចំកសាងសំណុំរឿងដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។

-ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការកណ្ដាលឧទ្យានុរក្សឬស្សីជ្រុំបាំង)
កម្លាំងមន្ត្រីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(៣៣៣៤៧៨-១២៩៩០៦៧) បានត្រួតពិនិត្យទីតាំងកាប់រានចាស់ដែលបានដាក់ពាក្យបណ្ដឹងទៅអយ្យការអមសាលាដំបូងខេត្តកោះកុងរួចហើយ តាមការពិនិត្យជាក់ស្ដែងរបស់ក្រុមការងារឃើញថា ពុំមានការកាប់រានបន្ថែម និងដាំដំណាំអ្វីនោះទេ និងមានព្រៃដុះឡើងវិញជាបន្តបន្ទាប់ ស្ថិតនៅក្នុងភូមិស្ពានក្ដារ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។

+ការិយាល័យដែនជម្រកសត្វព្រៃ
-ដែនជម្រកសត្វព្រៃពាមក្រសោប ស្នាក់ការឧទ្យានុរក្សដែនជម្រកសត្វព្រៃពាមក្រសោប
កម្លាំងមន្ត្រីឧទ្យានុរក្ស សហការជាមួយ គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប គណៈកម្មការសហគមន៍នេសាទពាមក្រសោប ប៉ុស្តិ៍នគរបាលឃុំពាមក្រសោប បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(២៧៩៥៩៥_១២៧៥៤៥៦) ស្ថិតនៅភូមិពាមក្រសោប១ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ពុំមានសកម្មភាពបទល្មើសអ្វីឡើយ។

-ឧទ្យានជាតិបទុមសាគរ ស្នាក់ការល្បាតព្រែកតាអុក
កម្លាំងមន្ត្រីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(៣២៩៨៧៦-១២២៣៩៣២) ស្ថិតក្នុងភូមិប្រទាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្នុងឧទ្យានជាតិបទុមសាគរ តែពុំបានជួបប្រទះសកម្មភាពបទល្មើសអ្វីឡើយ។

-ឧទ្យានជាតិបទុមសាគរ ស្នាក់ការល្បាតព្រែកតាចាន់
កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០៣០៦៨៤៤-១២៥០៨៤៧) ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ក្នុងឧទ្យានជាតិបទុមសាគរ តែពុំបានជួបប្រទះសកម្មភាពបទល្មើសអ្វីឡើយ ៕

Exit mobile version