KH EMPIRE

ចុះបង្ក្រាបបទល្មើសនេសាទ ស្ថិតក្នុងភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ

នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤ លោក តឹក ចាន់រឹទ្ធ ប្រធានលេខាធិការដ្ឋាន នៃគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកឆែប បានដឹកនាំលោកនាយករងរដ្ឋបាលស្រុកឆែប ចំនួន០២នាក់ អនុប្រធានការិយាល័យកសិកម្ម បរិស្ថានធនធានធម្មជាតិស្រុកឆែប ចំនួន០១នាក់ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការទួលថ្មកែវ ចំនួន០៤នាក់ ចុះល្បាតចំណុច អូរអញ្ជាញ និយាមកាលេខ ៥៦៨២៦០-១៥៤៣០៧៥ ស្ថិតក្នុងភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ បានចុះបង្រ្កាបទីតាំង ដៃដាក់ត្រី បាន ចំនួន០៣ទីតាំង ដោយដៃនីមួយៗមានប្រវែង ១០ម៉ែត្រx៣០ម៉ែត្រ និងបានអប់រំណែនាំអោយពួកគាត់រុះរើដោយស្ម័គ្រចិត្ត។

-ថ្ងៃទី២០-២១ ខែតុលា ឆ្នាំ២០២៤ មន្រី្តឧទ្យានុរក្សប្រចាំស្នាក់ការភ្នំសង្កែ ចំនួន០២នាក់ សហគមន៍តំបន់ការពារធម្មជាតិត្រពាំងផុង ចំនួន០៤នាក់/ស្រី០២នាក់ ចុះល្បាតចំណុច ត្រពាំងផុង ព្រៃពីរល្វែង និយាមកាលេខ ៥៧២៣១៩-១៥៥១៩៥៤ ស្ថិតក្នុងភូមិសួង ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ មិនជួបបទល្មើស ៕

Exit mobile version