KH EMPIRE

ឯកឧត្តម អ៊ា​ង សុផល្លែត ៖ «កត្តាសុខសន្តិភាព ធ្វើអោយពិភពលោកស្គាល់ កម្ពុជាជាកម្ពុជាថ្មី ជាសង្គមស៊ីវីល័យ ពលរដ្ឋមានសមត្ថភាព» …

ឃុំអំពិលតាពក ៖ ឯកឧត្តម អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិក ប្រមាណ ៧០០នាក់ នៃឃុំអំពិលតាពក ស្រុកអូររាំងឪ  ខេត្តត្បូងឃ្មុំ នៅបរិវេណវត្តស្វាយមីង និង ស្នាក់ការគណបក្សឃុំអំពិលតាពក  នៅព្រឹកថ្ងៃសៅ ទី ១៧ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការចូលរួមពី ឯកឧត្តម ឡាន់ ឆន សមាជិកព្រឹទ្ធសភា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន និង អនុប្រធាន គណៈកម្មាធិការគណបក្សស្រុក ប្រធានសាខាបក្សភូមិ និង សមាជិក សមាជិកានៃក្រុមការងារស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ឯកឧត្តមបានបន្តទៀតថា តាមរយៈសុខសន្តិភាព ស្ថេរភាពនយោបាយ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ខិតខំរកបានដោយកំរ កម្ពុជាបានប្រែជា«កម្ពុជាថ្មី» ទទួលបានការកោតសរសើរពីប្រជាជនលើពិភពលោក តាមរយៈការកសាង នូវសមិទ្ធិផល ហេដ្ឋារចនាសម្ពន្ធ័ ទំនើប និងច្រើនខ្វាត់ខ្វែង កម្ពុជាមានលទ្ធភាពស្តារប្រទេសពីវិបត្តិសកលនៃជំងឺកូវីដ១៩ ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ប៉ារ៉ាហ្គេម កិច្ចប្រជុំអាស៊ានជាដើម ខុសពីអតីតកាល ដែលប្រទេសដ៏កម្សត់របស់យើងត្រូវបានពិភពលោក ស្គាល់តាមរយៈរបបប្រល័យពូជសាសន៍ប៉ុកពត សម្លាប់ជាតិសាសន៍ឯងយ៉ាងសាហាវយ៉ង់ខ្នង ។ ឯកឧត្តមបានបន្តថា យើងទាំងអស់គ្នាកំពុងទទួលបាននូវផ្លែផ្កានៃសុខសន្តិភាព ដូចនេះថ្នាក់ដឹកនាំ និងក្រុមការងារនៃគណបក្សស្រុក ប្តេជ្ញាបន្តថែរក្សានូវសុខសន្តិភាពនេះតាមរយៈការអនុវត្តអោយខានតែបាននូវ គោលនយោបាយជាអាទិភាព គោលការណ៍ និង បទបញ្ជាររបស់គណបក្សយើង សាមគ្គីភាព ឯកភាពផ្ទៃក្នុង និង បន្តការកសាងនូវ អំពើល្អ សីលធម៌ គុណធម៌ ជាពិសេសគឺ ការអនុវត្ត នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ។ ឯកឧត្តមបានបន្តថា ថ្នាក់ដឹកនាំ និង ក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ នៅតែបន្តគាំទ្រនូវការលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាជនយើងគឺ ចាប់បានអ្នកជួយដូរគ្រឿងញៀន ១ករណី ជូន១លានរៀល និង ឃុំដែលគ្មានករណីគ្រឿងញៀន ជូន ៥លានរៀលបន្ថែម ដើម្បីសុវត្ថិភាពឃុំយើងកាន់តែល្អប្រសើរ៕

យើងរួមគ្នាអភិវឌ្ឍន៍ ក្នុងសន្តិភាព
យើងទៅបោះឆ្នាត ដើម្បីថែរក្សាសន្តិភាព

Exit mobile version