ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សចំនួន ០២នាក់ បានចុះល្បាតទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងតំបន់ការពារទេសភាពបន្ទាយឆ្មារ ចំណុចខាងលិចក្បាលអូរដា និយាមកា ៣០២១៧៨-១៥៨២៩៤៥ ភូមិជប់គគីរលិច ឃុំអំពិលស្រុក ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ តែជាលទ្ធផល ក្រុមការងារចុះល្បាតមិនបានជួបទល្មើសអ្វីឡើយ ។
ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សស្នាក់ការភ្នំអណ្តូង មន្ត្រីស័្មគ្រចិតស្នាក់ការភ្នំរូងដែក និងកម្លាំងយោធាផ្នែកសឹករងស្រុកអន្លង់វែងសរុបចំនួន ០៤នាក់ បានចុះល្បាតទបស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័នត្រង់ចំណុចកេះឬស្សី រួចបន្តដល់ចំណុចអូរកំព្រួត ស្ថិតនៅ ភូមិចារឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សស្នាក់ការអូរផាល ចំនួន ០១នាក់ បានសហការជាមួយកម្លាំងសឹករងក្រុងសំរោង ចំនួន០១នាក់ ចុះល្បាត បង្ក្រាបទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ គ្រប់ប្រភេទក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័នត្រង់ចំណុចផ្លូវបំបែកត្រពាំងស្នោនិយាមកា ៣៧៣៨០៧- ១៥៧២៩០២ ក៏បន្តល្បាតរហូតដល់ទួលគ្រួស ក៏ត្រឡប់មកស្នាក់ការវិញ ស្ថិតនៅភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យជាលទ្ធផលពុំបានជួបបទល្មើសអ្វីទេ។
-ថ្ងទី២៨ ខែតុលា ឆ្នាំ ២០២៤ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការបាក់នឹម មានកិច្ចសហការជាមួយមន្រ្តីឧទ្យានុរក្សប្រចាំការស្នាក់ការ ឈូកមាស មន្រ្តីជាប់កិច្ចសន្យាទទួលបន្ទុកស្នាក់ការស្រោងស្រឡៅ សរុបចំនួន ០៣ នាក់ បានចុះល្បាតទបស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័នត្រង់ចំណុច វាលវែង នឹង ស្រោងល្ងៀងនិយាមកា 369467- 1564579ស្ថិតនីភូមិបាក់នឹម សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ជាលទ្ធផលពុំបានជូបបទល្មើសអ្វីឡើយ ៕