KH EMPIRE

ក្រុមការងារមន្ទីរបរិស្ថានខេត្តព្រះសីហនុ ចុះពិនិត្យផ្សែងហុយចេញពីរោងចក្រ ខេមបូឌាន ត្រូភីក ហ្លូលរីង ឯ.ក

នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៤ ការិយាល័យគាំពារបរិស្ថាន លោក ទូច នន ប្រធានការិយាល័យ លោកស្រី គឹម កញ្ញា និង កញ្ញា មៀច ធីតា និងមានការចូលរួមពីតំណាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានចុះពិនិត្យករណីបញ្ចេញផ្សែងចេញពីរោងចក្រ ខេមបូឌាន ត្រូភីក ហ្លូលរីង ឯ.ក ជាលទ្ធផលឃើញថា រោងចក្រ បានបញ្ចេញផ្សែងចេញពីឡចំហាយដែលមិនទាន់មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។ យោងតាមសំណើរបស់ក្រុមហ៊ុន វ៉លថ៏ថេកណូឡូជី (ខេមបូឌា) ឯ.ក ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ដូច្នេះ ក្រុមការងារតម្រូវឱ្យរោងចក្រ ខេមបូឌាន ត្រូភីក ហ្លូលរីង ឯ.ក រៀបចំឡចំហាយតាមលក្ខណៈបច្ចេកទេស ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និងប៉ះពាល់ដល់រោងចក្រនៅជុំវិញទីតាំងរោងចក្រ ៕

Exit mobile version