វិធីដែលជនសង្ស័យតែងប្រើចាប់សត្វព្រៃ គឺអន្ទាក់ខ្សែ មានអន្ទាក់ខ្សែហ្វ្រាំង អន្ទាក់ខ្សែនីឡុង អន្ទាក់ខ្សែគោ ព្រោះជាវិធីងាយស្រួល ដែលពួកគេឆ្លៀត នៅពេលកម្លាំងឧទ្យានុរក្សល្បាតរួច ។ ដូច្នេះហើយ បានជាបទល្មើសចាប់សត្វព្រៃដោយខ្សែអន្ទាក់ តែងកើតមានឡើងជាញឹកញាប់ ហើយកម្លាំងក៏បានជួបដោះជាញឹកញាប់ផងដែរ ។
ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការល្បាតឆាយអារ៉ែង កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (០៣៤៣៩៤៧-១២៨៣០៨១) បានធ្វើការដោះអន្ទាក់សម្រាប់ដាក់យកសត្វព្រៃចំនួន ១១ខ្សែ អញ្ញាតជន ស្ថិតនៅភូមិកោះ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។ ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតឆាយអារ៉ែង ៕