ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៤ មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ បានចុះយាមល្បាតនៅ ចំណុចដៃអូរអន្រ្តាច់ ឃើញដានដំរីព្រៃ១០ក្បាល និងដានទន្សោងចំនួន៥ ក្បាល ស្ថិតនៅក្នុងភូមិពូជ្រៃចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
នៅចំណុចដៃអូរតូក បានដោះអន្ទាក់ខ្សែកាប បានចំនួន ២៥ ខ្សែ ស្ថិតនៅក្នុងភូមិពូជ្រៃចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ។ ខ្សែអន្ទាក់ខាងលើ បានយកមករក្សាទុកនៅទីស្នាក់ការខ្ទង់-អន្រ្ទង ៕