នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៤ ការិយាល័យដែនជម្រកសត្វព្រៃព្រៃឡង់-បឹងពែរ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការរងពើក ចំនួន០២រូប បានចុះល្បាតអង្កេតតាមដាននិងទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃ(ព្រៃឡង់)ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ។
តាមផែនការ និងលទ្ធផល ៖
១/ចំណុចព្រៃត្បាល់ ត្រង់និយាមកាលេខ(៥៣១៥៦៩-១៤៨៩២១៤)បានចុះពិនិត្យសាឡើងវិញជាដីកាប់រានចាស់ ឃើញថាមានព្រៃដុះឡើងវិញនឹងពុំមានសកម្មភាពរុះរើអ្វីនោះទេទំហំប្រហែល ០.៦ហិកតា និងបានដាក់ស្លាកសញ្ញា ហាមកាប់ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិ បានចំនួន ០១ស្លាក ។
២/ចំណុចអូរស្វាយតូច ត្រង់និយាមកាលេខ(៥៣៣១៨១ ១៤៨៩១៦២)បានដាក់ស្លាកសញ្ញា ហាមបរបាញ់ ដាក់អន្ទាក់ នឹងចាប់សត្វព្រៃបានចំនួន ០១ស្លាក ទីតាំងខាងលើនេះស្ថិតនៅក្នុងភូមិសាស្ត្រភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ ៕