KH EMPIRE

ចុះបង្ក្រាបបទល្មើសនេសាទនៅភូមិសាស្ត្រចុះឃ្នៀស សៀមរាប

តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៤ មន្រ្ដីឧទ្យានុរក្សស្នាក់ការចុងឃ្នៀសចំនួន៥នាក់ ប្រើប្រាស់កាណូតស្មាច់ចំនួន១គ្រឿងចុះល្បាត នៅចំណុចវាលខ្នាយមាន់UTM361358-1476578 ស្ថិតនៅក្នុងភូមិព្រៃដង្ហើម ឃុំកែវពណ៌ ស្រុកពួកជាលទ្ធផលបានជួបប្រទះករណីលួចដាក់ឧបករណ៍នេសាទដែលផ្ទុយនឹងប្បញ្ញត្តិនៃច្បាប់ដោយប្រើប្រាស់ឧបករណ៍ស្បៃមុងចំនួន៣គ្រឿង ដែលបង្កឡើងដោយអញ្ញាតជន ។

កម្លាំងល្បាតបានធ្វើការរុះរើឧបករណ៍នេសាទដែលផ្ទុយនឹងប្បញ្ញត្តិនៃច្បាប់ចោលរួមមាន៖ លូស្បៃមុងចំនួន៣គ្រឿង របាំងស្បៃមុងប្រវែងប្រមាណជា១៥០ម៉ែត្រ បង្គោលចម្រឹងចំនួនប្រមាណជា៤៥ដើម និងព្រលែងត្រីចម្រុះចំនួនប្រហែល៥គីឡូក្រាម ៕

Exit mobile version