KH EMPIRE

មន្ត្រីដែនជម្រកសត្វព្រៃសៀមប៉ាង-ខាំភោគ ស្ទឹងត្រែង សហការជាមួយកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ចុះល្បាតតាមខ្សែក្រវាត់ព្រំដែនកម្ពុជា-ឡាវ

ថ្ងៃទី៣១ ខែតុលាដល់ថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ២០២៤លោក ខន រ៉ាម៉ូ ប្រធានស្នាក់ការរងដែនជម្រកសត្វព្រៃសៀមប៉ាង-ខាំភោគ បានសហការជាមួយមន្ត្រីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងចំនួន០៤នាក់ ចុះល្បាត សិក្សាស្រាវជ្រាវអង្កេតតាមដាន ទប់ស្កាត់បទល្មើសធនធានធម្មជាតិគ្រប់ប្រភេទក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ដល់ចំណុចត្រពាំងក្ដួចនិយាមកាលេខ(៦២៣៣៤២-១៥៦៨៦៦៩)ឃើញសត្វក្រវឹកមួយហ្វូងប្រហែល៣០ក្បាល។

ដល់ចំណុចនិយាមកា(៦២១៥៣០-១៥៦៣៨៩៧)ឃើញប្រជាពលរដ្ឋចំនួនពីរនាក់ចូលរកឆ្លុះចាប់កង្កែប ក្រុមការងារយើងបានផ្សព្វផ្សាយច្បាប់ស្ដីពីក្រមបរិស្ថាននិងធនធានធម្មជាតិទៅពួកគាត់ នឹងបានឱ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ អ្នកទាំងពីរខាងលើមានឈ្មោះ ផា ឡា ភេទប្រុសអាយុ៣២ឆ្នាំ និងឈ្មោះ តាន់ សុវ៉ាន់ ភេទប្រុសអាយុ២៥ឆ្នាំ អ្នកទាំងពីររស់នៅភូមិកញ្ចាញ់គោកឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

បានល្បាតតាមផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវឃើញថាស្ថានភាពស្ងប់ស្ងាត់មានបទល្មើសអ្វីកើតឡើងទេ ៕

Exit mobile version